ក្លឹបគូប្រជែងដ៏ធំរបស់វិសាខា នៅ AFC CUP កំពុងមានបញ្ហាខ្វះខាតកីឡាករបរទេស
ក្លឹបបាល់ទាត់ Persipura Jayapura បានប្រកាសថាខ្លួននឹងចូលរួមនៅក្នុងការប្រកួតពានរង្វាន់លីគកំពូលឥណ្ឌូនេស៊ី រដូវកាល ២០២១ ខាងមុខនេះ ខណៈដែលលីគកំពូលប្រទេសនេះរដូវកាល ២០២០ កន្លងទៅនេះបានប្រកាសឆាចោលក្រោយប្រកួតបានតែ ២ ប្រកួតគត់ ។
ជាមួយគ្នានេះដែរ រដូវកាលថ្មីនេះ អាចនឹងក្លាយទៅជារដូវកាលដ៏អួលអាប់របស់ក្លឹបដ៏ធំមួយនេះ ដោយសារតែក្លឹបបានបញ្ហាហិរញ្ញវត្ថុក្រោយវិបត្តិកូវីដ ដែលធ្វើឱ្យក្លឹបមិនមានលទ្ធភាពចាយច្រើនឡើយទៅលើកីឡាករបរទេស ។ មកទល់នឹងពេលនេះ Persipura Jayapura មិនទាន់រកឃើញកីឡាករបរទេសរបស់ខ្លួនគ្រប់កូតាឡើយ ។ នៅសល់ ២ កៅអីសម្រាប់កីឡាករបរទេស ក្លឹបមួយនេះបានបញ្ជាក់ថានឹងព្យាយាមរកឱ្យបាន ក៏ប៉ុន្តែប្រហែលជាមិនបានកីឡាករខ្លាំងឡើយ ដែលពួកគេអាចជាកីឡាករដែលក្លឹបផ្សេងៗមិនចង់បាន ព្រោះក្លឹបមានលទ្ធភាពត្រឹមតែប៉ុណ្ណឹង ។
គួរឱ្យដឹងដែរថា Persipura Jayapura នឹងត្រូវជួបជាមួយនឹងក្លឹបវិសាខា ឬ Lalenok FC ក្នុងវគ្គជម្រុះ AFC CUP ២០២១ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ៕