Toni Kroos ប្រកាសថ្ងៃចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់
Toni Kroos កីឡាករប្រធានក្រុម និង ជាខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ វ័យ ៣១ ឆ្នាំ បានប្រកាសអំពីថ្ងៃចូលនិវត្តរបស់ខ្លួនហើយ ។ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់រូបនេះ ថាខ្លួននឹងអស់ភារកិច្ចពីជម្រើសជាតិមួយនេះ ក្រោយពីកម្មវិធីប្រកួត Euro 2022 ពោលគឺនៅចុងឆ្នាំ ២០២២ ខាងមុខនេះ ។
ការលាឈប់ពីជម្រើសជាតិនៅក្នុងវ័យ ៣៣ ឆ្នាំនេះ ត្រូវបានកីឡាករដ៏ល្អរបស់ Real Madrid រូបនេះបញ្ជាក់ថា ដើម្បីយកពេលវេលាមកប្រមូលផ្តុំ និង គិតគូអំពីអាជីពផ្ទាល់ខ្លួននៅក្នុងក្លិប ដ៏ដូចជាចង់ឃើញប្អូនជំនាន់ក្រោយបង្ហាញខ្លួនឱ្យបានល្អនៅក្នុងតំបន់បម្រើនៃជម្រើសជាតិអាល្លឺម៉ង់ ។
គួរឱ្យដឹងដែរថា Toni Kroos គឺជាខ្សែបម្រើដ៏ល្អមួយរបស់ Real Madrid ដែលបានបង្ហាញខ្លួន ២១២ ប្រកួតឱ្យក្លិប ស៊ុតបាន ១៧ គ្រាប់ ។ បើនិយាយពីជម្រើសជាតិវិញ គេបានបង្ហាញខ្លួនតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ដោយប្រកួតបាន១៥០ ប្រកួត រកបាន ៣៩ គ្រាប់ ៕
ប្រភព៖ goal