ចប់ហើយ! របួស Coutinho មើលនៅអេស្ប៉ាញ លែងជាហើយ
Phillipe Coutinho កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល និង Barcelona បានរងរបួសកាលពីប្រកួតជាមួយនឹងក្រុម Eibar នៃការប្រកួតលីគកំពូលអេស្ប៉ាញ La Liga កាលពីខែធ្នូ ឆ្នាំ ២០២០ ដើមរដូវកាល ២០២០-២០២១ កន្លងទៅនេះ ។
មកទល់នឹងពេលនេះ របួសនេះនៅមិនទាន់បានជាសះស្បើយ ឬ ធូរស្រាលនៅឡើយទេ ដោយបានចំណាយពេលជាង ៤ ខែមកហើយ ក្នុងការសម្រាក និង ព្យាបាលនៅក្នុងប្រទេសអេស្ប៉ាញ ដែលជាប្រទេសដែលខ្លាំងផ្នែកវិជ្ជសាស្រ្តកីឡាមួយ ។
ដោយសារតែអស់លទ្ធភាពព្យាបាល និង មិនសូវមានសង្ឃឹមច្រើន ក្លិបបាល់ទាត់ FC Barcelona ដែលជាសាម៉ីក្លិបបានសម្រេចចិត្តបញ្ជូនកីឡាកររូបនេះទៅសម្រាកព្យាបាល នៅប្រទេសប្រេស៊ីលដែលជាស្រុកកំណើតរបស់ Phillipe Coutinho វិញ ដែលជាក្តីសង្ឃឹមចុងក្រោយនៃការព្យាបាលរបួសរបស់គេ ៕
ប្រភព៖ dailymail