Modric បំបែកកំណត់ត្រាបង្ហាញខ្លួនឱ្យជម្រើសជាតិក្រូអាតច្រើនជាងគេ ត្រឹមអាយុ ៣៥ ឆ្នាំ
កាលពីយប់រំលងអាធ្រាត្រថ្ងៃទី ៣០ ឈានចូលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ប្រចាំទ្វីបអឺរ៉ុប ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសស៊ីប ដោយលទ្ធផល ១ ទល់នឹង ០ ។
ក្នុងការប្រកួតនេះផងដែរ គឺជាការបង្ហាញខ្លួនលើកទី ១៣៥ ប្រកួត របស់ខ្សែបម្រើ Luka Modric ឱ្យក្រុមជម្រើសជាតិរបស់ខ្លួន ដែលជាការបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធក្រូអាត Darijo Srna ដែលបានលេងឱ្យជម្រើសជាតិក្រូអាតបាន ១៣៤ ប្រកួត ។
កំណត់ត្រានេះ ខ្សែបម្រើ Luka Modric ធ្វើបាននៅក្នុងវ័យ ៣៥ ឆ្នាំ ។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែបម្រើ Luka Modric ក៏មានកំណត់ត្រាជាច្រើនទៀត ដូចជាបានជួយក្រុមឱ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨ និង ឈ្នះពានកីឡាករល្អបំផុតប្រចាំពាននេះផងដែរ ៕
ប្រភព ៖ goal