ប្រធាន La Liga ថាគ្មានថ្ងៃទេ ដែល Mbappe និង Haaland មកលេងនៅអេស្ប៉ាញ
លោក Javier Tebas ប្រធានគណៈកម្មការរៀបចំការប្រកួតលីគកំពូលអេស្ប៉ាញ (La Liga) បានលើកឡើងទាក់ទងទៅនឹងពាក្យចចាមអារ៉ាមជាច្រើនដែលថា កីឡាករនេះ កីឡាករនោះ នឹងមកលេងនៅអេស្ប៉ាញ នារដូវកាលបន្ទាប់នោះ គឺជារឿងមិនពិត ហើយក៏មិនអាចទៅរួចឡើយ ។
លោកបានបន្ថែមថា ដូចដែលពួកយើងដឹងហើយ កីឡាករដែលល្បីៗ ដូចជា Mbappe ឬ Haaland ជាដើម សុទ្ធតែមានតម្លៃខ្ពស់ខ្លាំងមែនទែន (លើសពី ១ លានដុល្លារ) ស្របពេលដែលក្លិបនៅអេស្ប៉ាញកំពុងតែរកកលក្ស័យធន់ ព្រោះតែវិបត្តិកូវីដ-១៩ ផង ដូចនេះវាពិតជាមិនអាចទៅរួចឡើយ ដែលក្លិបខ្ជះខ្ជាយលុយទៅលើកីឡាករដែលមានតម្លៃខ្លាំងបែបនេះ ។
គូរឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ក្លិបល្បីៗជាច្រើននៅ La Liga រួមមាន Real Madrid និង Barcelona បានធ្លាក់ជើងយ៉ាងខ្លាំង ដោយត្រូវការកីឡាករល្អៗជាច្រើនមកបន្ថែមក្រុម ដែលវាបានធ្វើឱ្យផ្ទុះនូវពាក្យចចាមអារ៉ាមជាច្រើនទាក់ទិននឹងការទិញយកកីឡាករថ្លៃៗមកជួយក្រុម ៕
ប្រភព៖ Marca