Bruno Fernandes ល្អពេក ត្រូវ ManU បំបិទមិនឱ្យទៅលេងនៅជម្រើសជាតិ
Bruno Fernandes ខ្សែប្រយុទ្ធជួរមុខដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់រដូវកាលនេះ ឱ្យក្រុមបិសាចក្រហម Manchester United កំពុងតែត្រូវប៉ាន់ និង ជាកីឡាករមួយរូប ដែលក្លិបមិនអាចខ្វះបាន ដោយសារតែភាពឆ្លាតវៃ នាំឱ្យគេរកគ្រាប់បាល់បានសឹងតែគ្រប់ការប្រកួត ។
ថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិជាច្រើននៅអឺរ៉ុបកំពុងតែធ្វើការប្រមូលផ្តុំក្រុម ដើម្បីត្រៀមប្រកួតពានរង្វាន់ Euro 2021 ។ ក្នុងនោះដែរ Bruno Fernandes ក៏ស្ថិតនៅក្នុងបញ្ជីកោះហៅចូលជម្រើសជាតិព័រទុយហ្គាល់ដែរ ។ ហេតុនេះហើយ ManU កំពុងតែពិចារណា ដោយនឹងមិនឱ្យកីឡាកររូបនេះទៅជួយក្រុមជម្រើសជាតិឡើយ ។
មូលហេតុដែលធ្វើឱ្យ ManU ប្រើវិធានការណ៍បែបនេះ ពីព្រោះក្រុមកំពុងតែត្រូវការពិន្ទុយ៉ាងខ្លាំង ក្នុងការប្រជែងកំពូលតារាងដើម្បីដណ្តើមពាន English Premier League ។ ខណៈដែលការធ្វើដំណើរទៅព័រទុយហ្គាល់នឹងធ្វើឱ្យ Bruno Fernandes ចំណាយពេលរហូតដល់ទៅ ១០ ថ្ងៃឯណោះក្នុងការធ្វើចត្តាឡីស័ក ៕
ប្រភព៖ goal