FC Barcelona វាយបកចុងម៉ោង ២ គ្រាប់ ឡើងវគ្គផ្តាច់ព្រ័ត្រ COPA DEL REY
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ទី ០៥ ខែមីនា ឆ្នាំ ២០២១ ក្លិប FC Barcelona បានបង្កើតនូវរឿងមិនគួរឱ្យជឿមួយ ដោយបានវាយបកយកឈ្នះក្រុម Sevilla នៅជើងទី ២ ពាន COPA DEL REY ដោយលទ្ធផល ៣ ទល់នឹង ០ ។ ដោយទាំង ៣ គ្រាប់នេះ រកបាននៅនាទីទី ១២ និង ២ គ្រាប់ទៀតរកបានផ្ទួនៗ នៅចុងម៉ោង នាទីទី ៩៤ និង ៩៥ ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ COPA DEL REY FINAL នេះ កាលពីជើងទី ១ Sevilla បានយកឈ្នះ Barcelona ដោយលទ្ធផល ២ ទល់នឹង ០ នៅក្នុងដីហើយមានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។ លទ្ធផល ៣ ទល់នឹង ០ នៅជើងទី ២ នេះ វាល្មមគ្រប់គ្រាន់អាចឱ្យ Barcelona ផ្តាច់សង្ឃឹមក្រុម Sevilla នេះបានហើយ ។
Barcelona នឹងជួបជាមួយនឹងក្រុម Athletic Bilbao នៅវគ្គផ្តាច់ព្រ័ត្រ នៅក្នុងកីឡដ្ឋាន La Cartuja នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ។ Athletic Bilbao បានយកឈ្នះ Lavente នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣ ទល់នឹង ២ ៕