Bale៖ កីឡាករល្អដូចខ្ញុំទៅណាក៏បាន សំខាន់ឡើងប្រាក់ខែឱ្យអត់?
កីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លិប Real Madrid ដែលបច្ចុប្បន្នកំពុងតែត្រូវបាន Tottenhamp Hotspur ខ្ចីជើងទៅនេះ កំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អជាមួយនឹង Spur ខណៈដែលខ្លួននៅសល់កុងត្រាជាមួយនឹង Real Madrid ១ រដូវកាលទៀតប៉ុណ្ណោះ ។
នៅពេលនេះ Real Madrid កំពុងតែរៀបចំផែនការចំពោះកីឡាកររូបនេះ ថាតើគួរតែលក់ចេញនាចុងរដូវកាលនេះក្នុងតម្លៃថ្លៃកប់ពពក ឬ ក៏ត្រូវនាំយកមកកាន់ Real Madrid វិញនារដូវកាលក្រោយហើយបន្ថែមកុងត្រាថ្មីបន្តទៀត ។ ជាក់ស្តែងកីឡាកររូបនេះពិតជាល្អ ប្រសិនបើទុកនឹងអាចជួយក្រុមបានច្រើន ក៏ប៉ុន្តែ Real Madrid នៅគិតគូរឿងតម្លៃពលកម្មរបស់គេដែលមានតម្លៃថ្លៃខ្លាំងមែនទែន (៦ សែនដុល្លារ ក្នុង ១ សប្តាហ៍) ។ ប្រសិនបើលក់គេចេញវិញ ក្លិបអាចនឹងត្រូវខាតធ្ងន់ព្រោះនឹងមិនមានក្លិបណាហ៊ានទិញយកនោះឡើយ ។
ជម្រើសល្អបំផុតសម្រាប់ Real Madrid គឺបន្តឱ្យនៅ Spur ខ្ចីជើងដល់ផុតកុងត្រា ១ រដូវកាលទៀត ក៏ប៉ុន្តែបើធ្វើដូចនេះ Bale នឹងត្រូវដើរចេញទៅក្លិបផ្សេងដោយ Real Madrid មិនបានអ្វីមួយសេន នៅពេលចប់កុងត្រា ។ ទាក់ទិននឹងរឿងនេះវិញ Bale បាននិយាយថា គេមិនខ្វល់ថាត្រូវទៅលេងនៅក្លិបណានោះឡើយ ពីព្រោះកីឡាករអាជីពដូចគេ អាចទៅលេងនៅទីណាក៏បាន អ្វីដែលគេប្រាថ្នាគឺថ្លៃពលកម្មរបស់គេត្រូវតែឡើងថ្លៃជាងនេះ ៕
ប្រភព៖ Mirror