Real Madrid លក់ Varane ឱ្យបិសាចក្រហម ក្រោយចរចាកុងត្រាថ្មីមិនត្រូវរ៉ូវគ្នា
ក្លិបស្តេចស Real Madrid ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ នៃលីគកំពូលអេស្ប៉ាញ បានសម្រេចចិត្តថានឹងដាក់លក់កីឡាករ Raphaël Varane ទៅឱ្យក្លិប Manchester United ក្នុងតម្លៃខ្លួន ៦០ លានដុល្លារ ។
ការដែល Real Madrid ដាក់លក់កីឡាករខ្សែការពារដ៏ល្អមួយនេះចេញគឺដោយសារតែចរចាកុងត្រាថ្មីមិនត្រូវគ្នា ដោយកីឡាករជម្រើសជាតិបារាំងរូបនេះ បានទាមទារឱ្យឡើងថ្លៃពលកម្មច្រើនពេក ។ ខណៈដែលកុងត្រានៅសល់ ១ ឆ្នាំកន្លះទៀត Real Madrid អាចនឹងប្រមូលលុយបានច្រើនគួរសមដែរ ពីតម្លៃខ្លួន ៦០ លានដុល្លារនេះ ។
Manchester United អាចនឹងសម្រេចចិត្តទិញ កីឡាករវ័យ ២៨ ឆ្នាំ Raphaël Varane នេះភ្លាមៗ ដោយសារតែតម្លៃ ៦០ លានដុល្លារនេះគឺពិតជាពិបាកណាស់ក្នុងការរកកីឡាករខ្សែការពារដ៏ល្បី និង ល្អលំដាប់ពិភពលោកបែបនេះ ៕
ប្រភព៖ cts