មិនយូរមិនឆាប់ Beckham នឹងនាំទាំង Ronaldo និង Messi ទៅលេងនៅ Inter Miami
David Beckham ដែលជាប្រធានក្លិបបាល់ទាត់ Inter Miami នៃលីគកំពូលអាមេរិក បាននិយាយថាលោកមានគម្រោងនាំយកកីឡាករល្បីៗទាំងអស់មកពីទូទាំងពិភពលោកមកលេងឱ្យក្លិបដែលមានមូលដ្ឋាននៅរដ្ឋ Miami នេះ ។
ទាក់ទងទៅនឹងសំណួរដែលសួរថា Messi និង Ronaldo អាចនឹងត្រូវ Beckham នាំមកឬក៏អត់ ? Beckham បានឆ្លើយថា «មិនខុសពីគ្រូបង្វឹកដទៃទេ លោកនឹងយកកីឡាករល្អៗមក តែពួកគេត្រូវតែត្រូវជាមួយនឹងទម្រង់លេងរបស់ក្រុម និង ផែនការរបស់គ្រូបង្វឹក ។ ដោយសារតែក្រុមយើងនៅពេលនេះ មិនទាន់ត្រូវការទម្រង់របស់កីឡាករលំដាប់កំពូលទាំង ២ រូបនេះ តែមិនយូរទេ ប្រសិនបើទម្រង់លេងរបស់ពួកយើងមានតម្រូវការ ពួកគេទាំង ២ នាក់អាចនឹងមានវត្តមាននៅទីនេះ » ។
ក្លិប Inter Miami សព្វថ្ងៃកំពុងតែលេងនៅក្របខណ្ឌលីគកំពូលអាមេរិក ដោយឈរនៅចំណាត់ថ្នាកលេខ ១០ ។ មួយរយៈចុងក្រោយនេះ ក្លិបបានទទួលនូវការចាប់អារម្មណ៍ខ្លាំង ដោយសារតែស្ថិតនៅក្រោមការដឹកនាំរបស់ Beckham ដែលបានទាក់ចិត្តកីឡាករល្បីៗជាច្រើន ហើយភាគច្រើនគឺហៀបនឹងចូលនិវត្តិន៍ ឱ្យមកជួយក្រុមមួយនេះ ៕
ប្រភពៈ CSP