ក្រៅពីបាល់ទាត់ នាង Georgina មិនដែលឱ្យ Ronaldo ស្គាល់អ្វីក្រៅពីពាក្យថា «ស្រួល» ឡើយ
Georgina Rodriguez មិត្តស្រីរបស់កីឡាករខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Christiano Ronaldo បានព្រលយប្រាប់កាសែតនៅក្នុងប្រទេសអ៊ីតាលី អំពីរបៀបក្នុងការមើលថែ និង គាំពារកីឡាកររូបនេះឱ្យឡើងដល់កម្រិតកំពូល និង រក្សាក្តីស្រឡាញ់ចំពោះតែនាងម្នាក់គត់ ។
ក្នុងនោះនាងបាននិយាយថា អាថ៌កំបាំងនោះគឺ នាងតែងតែរៀបចំអ្វីគ្រប់សព្វជូនកីឡាករ Juventus ម្នាក់នេះ ដោយមិនដែលឱ្យ Ronaldo គិតគូពីរឿងម្ហូបអាហារ ឬ ផ្ទះសំបែងអ្វីឡើយ រាប់ចាប់តាំងពីអារហារ រហូតដល់លុយកាក់ និង គ្រប់គ្រងផ្ទះ គឺនាងជាអ្នកលៃលក និង គ្រប់គ្រងទាំងអស់ និង មិនឱ្យមិត្តប្រុសទាស់ចិត្តឡើយ ។ នាងបន្ថែមថា កីឡាករបាល់ទាត់ គឺត្រូវខ្វល់តែរឿងបាល់ទាត់មួយមុខគត់ ដើម្បីឱ្យអាជីពគាត់ឈានទៅដល់ចំណុចកំពូល ។
Christiano Ronaldo ត្រូវបានគេដឹងថា កំពុងតែមានឈ្មោះបោះសំឡេង និង ជាកីឡាករល្អបំផុតលើលោកនេះ ដោយរក្សាគីឡូ និង រាងរ៉ូវ បានយ៉ាងល្អប្រៀបដូចជាអាយុខ្ទង់ ២៥ បើទោះជាមានអាយុ ៣៥ ឆ្នាំទៅហើយក្តី ៕
ប្រភព៖ dm