ManCity បន្ថែមគម្លាតឡើងដាច់កំពូលតារាង Premier League ១៥ ពិន្ទុហើយ
Manchester City ក្លិបបាល់ទាត់កំពូលតារាង English Premier League បានបន្ថែម ៣ ពិន្ទុទៀតហើយ ពីលើក្រុមលេខ ២ Manchester United នៃលីគកំពូលអង់គ្លេសនេះ ក្រោយពីបានយកឈ្នះ Wolverhampton Wanderers ដោយលទ្ធផល ៤ ទល់នឹង ១ នៅក្នុងដីរបស់ខ្លួន កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ នេះ ។
ជ័យជម្នះនេះ ManCity រកបានដោយ Gabriel Jesus ២ គ្រាប់, Leander Dendocker ១ គ្រាប់ និង ១ គ្រាប់ទៀតគឺចូលទីខ្លួនឯងរបស់ក្រុម Wolverhampton ។ ចំណែក Wolverhampton វិញក៏ស៊ុតបាន ១ គ្រាប់ដែរ ដោយកីឡាករ Conor Coady ។
គិតមកដល់ពេលនេះ ManCity ហាក់កក់ក្តៅខ្លាំង ក្រោយពីឡើងដាច់កំពូលតារាងដល់ទៅ ១៥ ពិន្ទុ ខណៈការប្រកួត Premier League នៅសល់តែប្រមាណជា ១០ ប្រកួតទៀតតែប៉ុណ្ណោះ ៕