ឡូយណាស់! យុវជនខ្មែរម្នាក់ត្រូវបាន Liverpool បញ្ចូលទៅក្នុងឈុតយុវជន
វឌ្ឍនា អេរិកវិស្សុត (Vatthana ErikVisoth) មានអាយុ ១៨ ឆ្នាំ គឺជាកូនខ្មែរមួយរូបដែលកើតនៅកម្ពុជា ហើយបានផ្លាស់ទីលំនៅទៅរស់នៅ និង រៀនសូត្រនៅក្នុងប្រទេសន័រវែស តាំងតែពីវ័យ ៤ ឆ្នាំមកម្ល៉េះ ។ ទំនេរពីការសិក្សា វិស្សុត ចូលចិត្តលេងបាល់ ដោយបានចូលរួមក្នុងយុវជនក្រុម FK Vigør នៃប្រទេសន័រវេស ដោយបានជួយក្រុមឱ្យលើកពានជាហូរហែ ដូចជា U-14 និង U-16 Norway Cup 2019 ។
កាលពីចុងឆ្នាំ ២០១៩ កន្លងទៅនេះ យុវជនខ្សែរូបនេះបានទៅធ្វើទស្សនកិច្ចនៅក្លិប Liverpool តាមរយៈក្រុមរបស់គេ ។ ក្នុងនោះគេបានធ្វើតេស្តសមត្ថភាពនៅទីនោះ ហើយគេបានជាប់ជាយុវជនតែម្នាក់គត់ដែល Liverpool ជ្រើសយក ។
ឈានចូលដល់ឆ្នាំ ២០២០ Liverpool បានសម្រេចចិត្តចុះកុងត្រាយក វិសស្សុត ទៅលេងឱ្យឈុតយុវជនរបស់គេ ក៏ប៉ុន្តែដោយសារតែកូវីដ-១៩ វិស្សុត ត្រូវជាប់គាំងមិនទាន់អាចធ្វើដំណើរទៅហ្វឹកហាត់ និង លេងឱ្យ Liverpool បាននៅឡើយទេ ៕