ព្រោះចំណុចសំខាន់នេះ រដ្ឋមន្ត្រីកីឡាបារាំង អង្វរ Mbappe កុំឱ្យទៅលេងក្រៅស្រុក
អ្នកស្រី Roxana Maracineanu ជារដ្ឋមន្ត្រីក្រសួងកីឡារបស់បារាំង បានប្រកាសជាផ្លូវការក្នុងការថ្លែងសុន្ទរកថាអំពីកីឡា ដោយបានអំពាវនាវទៅដល់កីឡាករដ៏មានឥទ្ធិពលម្នាក់របស់បារាំង Kylian Mbappe ឱ្យបន្តនៅរួមរស់នៅក្នុងលីគកំពូលបារាំងជាបន្តទៀត ។
លោកស្រីបានបន្តថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ គឺជានិមិត្តរូបរបស់កីឡាករ និង អ្នកស្នេហាវិស័យកីឡាទាំងអស់របស់បារាំង ។ ដូចនេះលោកស្រីចង់ឱ្យគេនៅបន្តលេងនៅលីគកំពូលបារាំងដដែល ដើម្បីផ្តល់បទពិសោធដល់កីឡាករជំនាន់ក្រោយ និង ដើម្បីភាពរីកចម្រើនផ្នែកកីឡាទាំងមូលក្នុងប្រទេសបារាំង ។
Kylian Mbappe មានវ័យ ២១ ឆ្នាំ សញ្ជាតិបារាំង បានលេចធ្លោខ្លាំង ក្រោយពីបានជួយឱ្យបារាំងលើកពាន World Cup ឆ្នាំ ២០១៨ និង ជួយឱ្យក្លិប Paris Saint Germain របស់គេឈ្នះពានរង្វាន់ជាច្រើនទាំងក្នុងស្រុក និង ក្រៅស្រុក ៕
ប្រភព៖ as