សោកស្តាយ! ឪពុកអ្នកចាំទី Liverpool លង់ទឹកស្លាប់នៅប្រទេសប្រេស៊ីល
Alisson Ramses Becker បានទទួលនូវដំណឹងដ៏សោកស្តាយបំផុតនៅក្នុងឆាកជីវិត កាលពីព្រហស្បត្តិ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ដោយលោក Jose Becker ត្រូវជាឪពុកបង្កើត បានទទួលមរណភាព នៅក្នុងទឹកដីកំណើតរបស់គេ នៃប្រទេសប្រេស៊ីល ។
មូលហេតុនៃការស្លាប់របស់ឪពុកលោក គឺដោយសារតែការលង់ទឹក ក្នុងនោះសាកសពរបស់ឪពុកលោកត្រូវបានរកឃើញនៅវេលាម៉ោង ១១ យប់ ក្នុងបឹងមួយនៅភាគខាងត្បូងប្រេស៊ីល បន្ទាប់ពីបាត់ខ្លួនអស់ជាច្រើនម៉ោង ។ បុរសវ័យ ៥៧ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាទៅមុជទឹកកម្សាន្តនៅបឹងនោះ កាលពីវេលាម៉ោង ៥ ល្ងាច ហើយនៅម៉ោង ៥ កន្លះ លោកត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន ។
ចំពោះ Alisson អ្នកចាំទី Liverpool មិនអាចទៅចូលរួមពិធីបុណ្យសពរបស់ឪពុកខ្លួនបានឡើយ ដោយសារតែវិធានការបិទប្រទេស និង ត្រូវជួបក្លិបបន្តទៀត ដែលកំពុងតែជួបវិបត្តិខ្លាំង ។ ទោះជាបែបនេះក្តី មិត្តរួមក្រុមរបស់ Liverpool ជាច្រើនបានបង្ហោះសារនៅលើ Twitter ចូលរួមរំលែកទុក្ខ Allison គ្រប់គ្នា ៕
ប្រភព៖ mirror