បទពិសោធថ្មីដ៏រំភើបក្នុងជំនួបសន្ទនាតាមរយៈវីដេអូផ្ទាល់ រវាងសមាជិកក្រុមបិសាចក្រហម MAN UTD និង អ្នកគាំទ្រកម្ពុជាតាមរយៈ CHIVAS
ភ្នំពេញ- កាលពីថ្ងៃទី 23 ខែកុម្ភៈឆ្នាំ 2021 ៖ CHIVAS ដែលជាស្រាវិស្គីនាំចូលពីប្រទេសស្កុតឡែន បានធ្វើការសហការជាផ្លូវការជាមួយនឹងក្រុមបាល់ទាត់លំដាប់ពិភពលោក ជាមួយនឹងការសហការជាផ្លូវការនេះ ទាំង Chivas ទាំង Manchester United បានធ្វើការរួមបញ្ចូលគ្នាដើម្បីបង្កើតនូវជំនឿមួយយ៉ាងមុតមាំថាភាពសាមគ្គីគ្នានឹងបង្កើតឲ្យមានភាពជោគជ័យកាន់តែខ្លាំងឡើងៗ ជាមួយនឹងការជ្រើសរើសយកការរួមបញ្ចូលគ្នារវាង Malts និង Grain វិស្គីដើម្បីផលិតចេញជាស្រាវិស្គីដ៏ល្អសម្រាប់បញ្ចូលទៅក្នុងដប ដែលត្រូវបានគេទទួលស្គាល់នូវរសជាតិទូរទាំងពិភពលោក ធៀបទៅនឹងក្រុម Manchester United ដែលទទួលបានកិត្តិនាមជាមួយក្រុមបាល់ទាត់លំដាប់ពិភពលោកដោយសារការសហការយ៉ាងស្អិតល្មួតរវាងកីឡាករ និង អតីតកីឡាករដែលនាំឲ្យក្រុមទទួលបានជោគជ័យក្នុងទីលានប្រកួត ។
គួរបញ្ជាក់ថា Manchester United បានសហការជាមួយ Chivas តាំងពីឆ្នាំ ២០១៨ ជាមួយនឹងកម្មវិធីជាច្រើនដើម្បីផ្តល់ឱកាសឲ្យអ្នកដែលជាអ្នកគាំទ្រផ្ទាល់ទទួលបាននូវបទពិសោធ និង ភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ Chivas នៅក្នុង Pub និង ក្លឹបកម្សាន្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសបទពិសោធ ទៅទស្សនាការប្រកួតផ្ទាល់នៅទីក្រុង Manchester និង ប្រទេសសិង្ហបុរី ។
សម្រាប់ពត៌មានបន្ថែមស្តីពីការប្រកាសជាផ្លូវការនូវភាពជាដៃគូ និង ការស្វែងរក នូវពត៌មាន លម្អិតស្តីពី ការរួមបញ្ជូលគ្នាបង្កើតឲ្យមាននូវសមិទ្ធផលដែលអស្ចារ្យ សូមចូលទៅកាន់ គេហទំព័រ Chivas.com ៕