ក្នុងថ្ងៃខួបកំណើត Floyd ប្រកាសថា នារីរាំស្រាតម្នាក់ជាម្ចាស់ក្សត្រិយខ្លួន
កាលពីថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ គឺជាថ្ងៃខួបកំណើតឈានចូលដល់វ័យ ៤៤ ឆ្នាំ របស់អ្នកប្រដាល់សម្បូរលុយចាយ Floyd Mayweather ។ នៅក្នុងថ្ងៃនោះដែរ Floyd បានធ្វើពិធីជប់លៀងមួយដែលមានអ្នកចូលរួមជាច្រើន ដោយមាននារីៗប្រមាណជាង ៣០ នាក់ស្លៀកពាក់សិចស៊ី លេចលើលេចក្រោម ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ ។
ដ្បិតមាននារីសិចស៊ីច្រើនក៏ពិតមែន ក៏ប៉ុន្តែ Floyd ហាក់ជាប់ចិត្តទៅនឹងនារីម្នាក់គត់ ដែលត្រូវបានគេស្គាល់ថាជានាង Anna Monroe ដែលមានតួនាទីជាប្រធានផ្នែកនារីរាំស្រាតនៅក្នុងក្លិបរបស់ Floyd ផ្ទាល់តែម្តង ។ មិនតែប៉ុណ្ណោះ Floyd បានប្រកាសប្រាប់គេឯងឱ្យដឹងថានាងគឺជាម្ចាស់ក្សត្រិយរបស់គេ ។
គួរឱ្យដឹងដែរថា កីឡាករស្បែកខ្មៅសញ្ជាតិអាមេរិករូបនេះ ក៏ធ្លាប់ប្រកាសម្តងដែរកាលពីប៉ុន្មានខែមុនថា គេចង់រៀបការ និង មានកូនជាមួយនឹងនាង Anna Monroe នេះដែរ ៕
ប្រភព៖ junipersports