Real Madrid នៅទាក់ទើររឿងលុយ នាំយកខ្សែការពារម្នាក់ពី Villareal
ក្លិបបាល់ទាត់ Real Madrid នឹងបាត់បង់កីឡាករខ្សែការពារដ៏ល្អម្នាក់របស់ខ្លួន នៅរដូវកាលក្រោយនេះ បន្ទាប់ពី Sergio Ramos សម្រេចចិត្តមិនបន្តកុងត្រាជាមួយនឹងក្លិបនេះ បន្ទាប់ពីផុតត្រា ក្រោមមូលហេតុមិនផ្តល់តម្លៃដោយតកុងត្រារយៈពេលខ្លីពេក ។
ក្លិប Real Madrid កំពុងតែទាក់ទងក្នុងការនាំយកកីឡាករល្អ មកពីក្លិប Villareal គឺខ្សែការពារ Pau Torres ដែលមានវ័យត្រឹមតែ ២៤ ឆ្នាំប៉ុណ្ណោះ តែមានឈ្មោះនៅជម្រើសជាតិអេស្ប៉ាញតាំងពីឆ្នាំ ២០១៩ ហើយស៊ុតបាន ១ គ្រាប់ទៀត ។
ចំពោះការចរចា Real Madrid ពេញចិត្តស្តូកតែម្តងចំពោះកីឡាកររូបនេះ តែនៅសាញរឿងតម្លៃបន្តិច ក្រោយក្លិប Villareal ទាមទារដល់ទៅ ៦៥ លានដុល្លារ ។ ទោះបីជាយ៉ាងណាក្តី Real Madrid នៅតែពេញចិត្តកីឡាកររូបនេះ ដោយព្យាយាមធ្វើយ៉ាងណាមិនឱ្យគេបែរចិត្តទៅក្លិបផ្សេងឡើយ ។ ខណៈដែល ManU ក៏កំពុងតែចាំត្រង់រូបគេដែរ ប្រសិនជាការចរចារជាមួយ Real Madrid បានបញ្ចប់ដោយមិនជោគជ័យ ៕
ប្រភព៖ dailymail