ចាំអ៊ុនមើល កីឡាករអាស៊ានរូបណា ដែលបង្ហាញខ្លួននៅ La Liga បានមុនគេបង្អស់
ដូចដែរយើងបានដឹងហើយថា លីគកំពូលអេស្ប៉ាញ (La Liga) គឺជាលីគបាល់ទាត់ដែលជាទីចាប់អារម្មណ៍ជាងគេបំផុតទី ២ នៅក្នុងពិភពលោកបន្ទាប់ពីលីគកំពូលអង់គ្លេស (English Premier League) ដោយនៅទីនោះសម្បូរទៅដោយកីឡាករដែលពូកែៗ និង មានបទពិសោធជាច្រើនលើឆាកអន្តរជាតិ ។
ដ្បិតតែបែបនេះមែន ក៏ប៉ុន្តែនៅទីនោះក៏ធ្លាប់មានកីឡាករមកពីតំបន់អាស៊ានទៅចូលរួមនៅទីនោះដែរ ដោយកីឡាករសញ្ជាតិថៃ Teerasil Dangda បានក្លាយជាកីឡាករអាស៊ានដំបូងបង្អស់ដែលបានបង្ហាញខ្លួននៅទីនោះ កាលពីឆ្នាំ ២០១៤ ដោយបានជួយឱ្យក្រុម Almeria ស្មើក្រុម Espanyol ក្នុងលទ្ធផល ១ ទល់នឹង ១ ។
បន្ទាប់ពីនោះមកក៏មានកីឡាករផ្សេងទៀត មកពីប្រទេសនៅតំបន់អាស៊ានជាច្រើន ដូចជា វៀតណាម និង ថៃ បានទៅប្រកបអាជីពនៅទីនោះ ក៏ប៉ុន្តែហាក់ធ្វើមិនបានល្អ ដោយយ៉ាងច្រើនគឺមានត្រឹមឈ្មោះបម្រុង មិនដែលបានបង្ហាញខ្លួនឡើយ ៕