PSG បើក្លិបណាចង់បាន Mbappe ដាក់លុយ ២០០ លានអឺរ៉ូសិន បានព្រមចរចា
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe របស់ក្លិបបាល់ទាត់ Paris Saint Germain កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិបកំពូលៗជាច្រើននៅជុំវិញពិភពលោក ដែលមានដូចជា Real Madrid, Barcelona និង Liverpool ជាដើម ។
ចំពោះរឿងនេះក្លិបបាល់ទាត់ PSG មិនចង់ចំណាយពេលទទួលសារ ឬ ចរចាច្រើនជាមួយនឹងក្លិបដទៃ ចំពោះតែរឿង Mbappe នេះឡើយ ។ ដោយក្លិបបានប្រកាសកំណត់ចំៗតែម្តងនូវតម្លៃខ្លួន Mbappe គឺ ២០០ លានអឺរ៉ូ ។ ដូចនេះប្រសិនបើក្លិបណាដែលចង់ចរចាត្រូវត្រៀមលក្ខខណ្ឌក្នុងចំនួនទឹកប្រាក់យ៉ាងហោចណាស់ ក៏ ២០០ លានអឺរ៉ូនេះដែរ ដើម្បីឱ្យ PSG ព្រមចូលតុចរចាជាមួយ ។
គួរឱ្យដឹងថា Kylian Mbappe បានចូលរួមជាមួយនឹង PSG ជាផ្លូវការកាលពីឆ្នាំ ២០១៨ ដោយរកបាន ៦៧ គ្រាប់ ពីការបង្ហាញខ្លួន ៧០ ប្រកួត ។ ហើយកុងត្រារបស់កីឡាករជម្រើសជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះ នឹងផុតនៅក្នុងឆ្នាំ ២០២២ ដោយមិនទាន់បានស៊ីញ៉ែបន្តកុងត្រាថ្មីនៅឡើយទេ បើទោះបីជានៅសល់មិនដល់ ១ ឆ្នាំទៀតក៏ដោយ ៕
ប្រភព៖