មិនបង្អង់យូរ បងប្អូន Manchester រុញ Leicester City ធ្លាក់ដល់លេខ ៣
កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្លិបបាល់ទាត់ Leicester City បានឡើងកំពូលតារាងជាលើកដំបូងក្នុងរដូវកាល ២០២០-២០២១ នេះ ក្រោយពីយកឈ្នះ Chelsea ដោយលទ្ធផល ២ ទល់នឹង ០ ក្នុងការប្រកួតលីគកំពូលអង់គ្លេស ប្រចាំសប្តាហ៍ ទី ១៩ របស់ខ្លួន ។
មិនបាន ១ ថ្ងៃស្រួលបួលផង ពោលគឹនៅយប់ទាបភ្លឺថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ ក្លិបបងប្អូននៃទីក្រុង Manchester គឺ Manchester United និង Manchester City រកបានម្នាក់ ៣ ពិន្ទុពីជ័យជម្នះរៀងៗខ្លួន ដោយក្នុងនោះ Manchester United បានឡើងឈរនៅកំពូលតារាង ស្របពេលដែល Manchester City ឡើងទៅឈរនៅលេខ ២ ដោយរុញ Leicester City ឱ្យធ្លាក់ដល់លេខ ៣ វិញ ។
គួរឱ្យដឹងដែរថា Manchester United បានយកឈ្នះ Fullham ដោយលទ្ធផល ២ ទល់នឹង ១ មាន ៤០ ពិន្ទុ ។ ចំណែកឯ Manchester City វិញ បានយកឈ្នះ Aston Villa ដោយលទ្ធផល ២ ទល់នឹង ០ ៕