ក្នុងថ្ងៃតែមួយ Ronaldo ជួយ Juventus ឱ្យលើកពាន និងបំបែកកំណត់ត្រាពិភពលោកទៀត
ក្នុងការប្រកួត Italia Cup ២០២១ កីឡាករខ្សែប្រយុទ្ធ Christiano Ronaldo បានស៊ុតបញ្ចូលទីនាំឱ្យ Juventus បានយកឈ្នះ Napoli ដោយលទ្ធផល ២ ទល់នឹង ០ និងបានលើកពាននេះសារជាថ្មីម្តងទៀត ក្នុងឆ្នាំ ២០២១ នេះ ។
មិនត្រឹមតែជួយក្រុមឱ្យបានលើកពាននោះឡើយ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ Ronaldo បានក្លាយទៅជាកំពូលអ្នករកគ្រាប់បាល់បានច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយរកបានសរុប ៧៦០ គ្រាប់ បានបំបែកកំណត់ត្រា វីរបុរសបាល់ទាត់អូទ្រីស Josef Bican ដែលជាអតីតអ្នកកាន់កំណត់ត្រាលេខ ១ ពិភពលោក ដោយរកបានសរុប ៧៥៩ ក្នុងអាជីពបាល់ទាត់របស់គាត់ ។
គួរឱ្យដឹងដែរថា មុននេះមួយខែ Ronaldo ទើបតែបានផ្តួល វីរបុរសបាល់ទាត់ពិភពលោក Pelé របស់ប្រេស៊ីល ដែលកាន់កំណត់ត្រាស៊ុតបានច្រើនជាងគេលំដាប់លេខ ២ ដែលបានកាន់កំណត់ត្រានេះអស់រយៈពេលជាង ៦០ ឆ្នាំ ដោយមាន ៧៥៧ គ្រាប់ តាមពីក្រោយ Josef Bican ៕
ប្រភពៈ Mplus