Leicester ឡើងកំពូលតារាងបណ្តោះអាសន្ន ក្រោយស៊ុត Chelsea ២ គ្រាប់
ក្រុមបាល់ទាត់ Leicester City បានយកឈ្នះក្រុមបាល់ទាត់ Chelsea ក្នុងការប្រកួតលីគកំពូលអង់គ្លេស English Premier League ប្រចាំការប្រកួតទី ១៩ ដោយលទ្ធផល ២ ទល់នឹង ០ នៅក្នុងទឹកដីរបស់ខ្លួន ។
ក្នុងការប្រកួតនេះ Leicester City រកបានទាំង ២ គ្រាប់នេះ តាំងពីតង់ទី ១ ដោយកីឡាករ Wilfred នៅនាទីទី ៦ និង ១ គ្រាប់ទៀត ដោយកីឡាករ James នៅនាទីទី ៤១ ។ ការយកឈ្នះនេះ បានធ្វើឱ្យ Leicester City ហក់ឡើងកំពូលតារាងភ្លាមៗ ។
ចំពោះតំណែងកំពូលតារាងនេះ ប្រហែលជាក្រុមខាងលើ មិនអាចរក្សាបានយូរឡើយ ដោយមានតែ ២៨ ពិន្ទុ ឆ្លងកាត់ ១៩ ប្រកួត ខណៈក្រុមលេខ ២ ManU មាន៣៧ ពិន្ទុ តែទើបប្រកួតបាន ១៨ ប្រកួតតែប៉ុណ្ណោះ ។ ដូចនេះ ManU និង ManCity អាចនឹងឡើងទៅលើកំពូលតារាងវិញឆាប់ៗនេះ ៕