AFC រំសាយពានរង្វាន់ធំៗចំនួន ៤ ដោយសារកូវីដ ១៩
នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ នេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសជាផ្លូវការថាពានរង្វាន់កម្រិតទ្វីបអាស៊ីធំៗ ចំនូន ៤ រូមមាន ៖
• 2021 AFC U19 Championship ដែលគ្រោងធ្វើនៅអ៊ូសបេគីស្ថាន
• 2021 AFC U16 Championship ដែលគ្រោងធ្វើនៅប្រទេសបារ៉ែន
• 2021 AFC Beach Soccer Championship ដែលគ្រោងធ្វើនៅប្រទេសថៃ
• 2021 AFC Futsal Championship ដែលគ្រោងធ្វើនៅប្រទេសទូរមេនីស្ថាន
ចំពោះមូលហេតុដែលធ្វើឱ្យពានទាំង ៤ ខាងលើត្រូវរំសាយ គឺដោយសារតែស្ថានភាពកូវីដ ១៩ នៅទ្វីបអាស៊ីទាំងមូលនៅមិនទាន់មានការធុរស្បើយ ខណៈដែលប្រទេសដែលត្រូវចូលរួមជាច្រើនកំពុងតែមានហានិភ័យខ្ពស់នៃវិបត្តិកូវីដ នេះដែរ ។
គួរឱ្យសោកស្តាយខ្លាំង ចំពោះក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ ឆ្នាំ ដែលនេះអាចចាត់ទុកថាជា លើកដំបូងបង្អស់ក្នុងរយៈពេល ៦០ ឆ្នាំចុងក្រោយ ដែលកម្ពុជា បានជាប់ទៅលេងពានយុវជនកម្រិតអាស៊ីនេះ តែបែរជាមានរោគរាតត្បាតកូវីដ ១៩ ធ្វើឱ្យខកខានឱកាសបង្ហាញខ្លូនក្នុងពានរង្វាន់ដ៏ធំមួយនេះ៕
ប្រភព៖ aseanfootball