ក្លិបលីគកំពូលជប៉ុន បន្តកុងត្រារដូវកាលថ្មីនឹងខ្សែប្រយុទ្ធចាស់ជាងគេ វ័យ ៥៣ ឆ្នាំ
ខ្សែប្រយុទ្ធវ័យ ៥៣ ឆ្នាំ និង ជាអតីតកីឡាករជម្រើសជាតិជប៉ុន លោកតា Kazuyoshi Miura បានបន្តកុងត្រាជាមួយក្លិបរបស់ខ្លួន Yokohama FC ដែលកំពុងប្រជែងពានរង្វាន់លីគកំពូលជប៉ុន មួយរដូវកាលទៀតសម្រាប់ត្រៀមរដូវកាលថ្មី ២០២១ ខាងមុខនេះ ។
បើទោះបីជាមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ក្នុងនាមជាកីឡាករបាល់ទាត់អាជីពដែលលេងនៅលីគកំពូលក៏ដោយ លោកតានៅតែមានកម្លាំងពលំពេញលេញក្នុងការបន្តអាជីពមួយនេះ ក្រោយពេលដែលប្រឡូកវិស័យបាល់ទាត់នេះអស់រយៈពេលជិត ៤០ ឆ្នាំក៏ដោយ ។
គួរឱ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធរូបនេះ បានចាប់អាជីពបាល់ទាត់អាជីពតាំងពីឆ្នាំ ១៩៨២ ដោយជាប់ជម្រើសជាតិជប៉ុន នឹងធ្លាប់ត្រូវបានទៅលេងនៅក្លិបបរទេសជាច្រើនដូចជា ប្រេស៊ីល អ៊ីតាលី ក្រូអាត និង អូស្ត្រាលី ជាដើម ៕
ប្រភព៖ dailymail