Real Madrid នៅបន្តកុងត្រាជាមួយ Modrić ទោះឈានចូលវ័យជិត ៤០ ឆ្នាំក៏ដោយ!
កីឡាករខ្សែបម្រើ Luka Modrić ពាក់លេខ ១០ របស់ Real Madrid នឹងត្រូវផុតកុងត្រាពីក្លិបស្ថិតនៅក្របខណ្ឌលីគកំពូលអេស្បាញ La Liga នេះ នៅចុងខែមិថុនា ឆ្នាំ ២០២១ នេះ ពោលគឺក្រោយពីចប់រដូវកាល ២០២០ ២០២១ នេះ។
កីឡាករប្រធានក្រុមជម្រើសជាតិក្រូអាត បានបញ្ជាក់ថា ខ្លួនបានទទួលដំណឹងល្អពីក្លិបរបស់ខ្លួន ដោយនឹងបន្តកុងត្រាដល់រូបគេបន្តទៀត ។ ដ្បិតមិនបានបញ្ជាក់អំពីរយៈពេលជាក់លាក់ក៏ពិតមែន តែខ្សែបម្រើដែលជួយឱ្យក្រូអាតឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងរូបនេះ បានបង្ហាញពីក្តីសប្បាយរីករាយយ៉ាងខ្លាំង ។
គួរឱ្យដឹងដែរថា តម្លៃខ្លួន Modric នៅពេលនេះត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែលជាង ១២ លានដុល្លារតែប៉ុណ្ណោះ ពីព្រោះគេមានវ័យជ្រេ (៣៦ ឆ្នាំ) ទៅហើយ ។ ដូចនេះ គេអាចនឹងចូលនិវត្តន៍នៅ Real Madrid តែម្តងក្រោយពីផុតកុងត្រាចុងក្រោយនេះ៕
ប្រភព៖ dailymail