ចុម! Barcelona ឡើងវគ្គផ្តាច់ព្រ័ត្រតែ Real Madrid ធ្លាក់ពីពាន Super Cup
កាលពីវេលាទាបភ្លឺថ្ងៃសុក្រ ទី ១៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងការប្រកួតពានរង្វាន់ Spanish Super Cup ឆ្នាំ ២០២១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានការប្រកួត ២ គូ ដោយក្នុងនោះ Barcelona និង Athlectic Bilboa បានឡើងទៅវគ្គបន្ត ក្រោយពីបានយកឈ្នះគូប្រកួតរៀងៗខ្លួន។
Barcelona បានយកឈ្នះ Real Sociedad ទាំងលំបាកលំបិនដោយគ្រាប់បាល់ប៉េណាល់ទី ៣ ទល់នឹង ២ ក្រោយពីមានលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ក្រោយបញ្ចប់ ៩០ នាទី ។ ចំណែកឯ Real Madrid ហាក់លេងមិនសូវបានល្អឡើយ ទោះបីជាគ្រប់គ្រងបាល់បានច្រើន តែក្រុមមួយនេះបានភ្លាត់ស្នៀតចាញ់ Athletic Bilbao ដោយលទ្ធផល ២ ទល់នឹង ១ ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Spanish Super Cup ឆ្នាំ ២០២១ រវាងក្រុម Barcelona និង Athletic Bilbao នឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ដោយធ្វើឡើងនៅកីឡដ្ឋាន Estadion de La Cartuja ៕