ក្រុមជើងឯក Bayern Munich ភ្លាត់ស្នៀតធ្លាក់ពី Germain Cup ក្រោមថ្វីជើងក្រុមលីគ ២
កាលពីព្រឹកទាបភ្លឺថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់ FC Bayern Munich បានធ្លាក់ចេញពីពានរង្វាន់ DFB-Pokal ២០២១-២០២២ ក្រោយពីចាញ់ក្រុម Holstein Kiel ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ។
ក្នុងការប្រកួតនេះ ក្លិបជើងខ្លាំង Bayern Munich បាននាំមុខមុននៅនាទី ទី១៤ តែក្រុមលីគទី ២ ក៏រកបាន ១ គ្រាប់ដែរ នៅនាទីទី ៣៧ ដោយតង់ទី ១ បញ្ចប់ទៅដោយលទ្ធផល ២ ទល់នឹង ១ ។ ចូលដល់តង់ទី ២ Bayern បានដាក់ ១ គ្រាប់ភ្លាមៗដើមតង់ តែហៀបនឹងចប់ការប្រកួតទៅហើយ ក្រុម Holstein បែរជារកបានគ្រាប់នៅចុងម៉ោងបន្ថែម នៅនាទី ទី ៩៥ ដោយការប្រកួតបញ្ចប់ដោយលទ្ធផល ២ ទល់នឹង ២។
ដោយនេះជាការប្រកួតវគ្គជម្រុះ ដែលការប្រកួតត្រូវពន្យារពេលដល់ការទាត់ប៉េណាល់ទី ។ ការទាត់បាល់ប៉េណាល់ទីនេះ ក្រុមទាំង ២ ស៊ុតចូលដូចគ្នាដល់ទី ៥ គ្រាប់ តែអ្វីដែលគួរឱ្យសោកស្តាយសម្រាប់ Bayern Munich នោះគឺគ្រាប់ទី ៦ កីឡាករ Marc Roca បែរជាស៊ុតមិនចូលធ្វើឱ្យ ក្រុមជើងឯកចាស់ Bayern Munich ធ្លាក់ពីពាននេះ ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ ដែលវាបានក្លាយជាកំណត់ត្រាដ៏អាក្រក់បំផុតរបស់ក្លិបដ៏ខ្លាំងជាងគេរបស់អាល្លឺម៉ង់មួយនេះ ៕
ប្រភព៖ bundesliga