Neymar នឹងវិលចូលទីលានបាល់ទាត់វិញ ក្រោយដេកព្យាបាលរបួសអស់ជាង ១ខែ
កីឡាករខ្សែប្រយុទ្ធ Neymar JR របស់ក្លិប Paris Saint Germain (PSG) ត្រូវបានគេប្រទះឃើញថាបានធ្វើការហ្វឹកហាត់ជាមួយនឹងក្រុមរបស់ខ្លួនសាជាថ្មីវិញហើយ កាលពីថ្ងៃអង្គារ៍ ទី ១២ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ការចូលហ្វឹកហាត់សាជាថ្មីនេះ ត្រូវបានគេដឹងថា រូបគេបានជាសះស្បើយ ១០០ % ហើយ ។ ខាងក្លិបបានអះអាងថា Neymar មានកម្លាំងពេញ និង អាចចូលលេងបាននៅប្រកួតក្រោយនេះ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ ខាងមុខនេះ ដែល PSG ត្រូវជួបជាមួយនឹង Marsille ក្នុងការប្រកួតលីគកំពូលបារាំង ។
គួររំឭកដែរថា Neymar JR បានសម្រាកព្យាបាលអស់រយៈពេលជាង ១ ខែហើយ ដោយរងរបួសកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅក្នុងការប្រកួតលីគកំពូលបារាំង ទល់នឹងក្រុម Lyon ៕
ប្រភព៖ dailymail