Ramos ស្ថិតក្នុងគម្រោងរបស់ Klopp ខណៈ Liverpool កំពុងតែខ្វះខ្សែការពារ
កាលពីពេលកន្លងទៅនេះ ក្លិបបាល់ទាត់ Real Madrid បានសម្រេចចិត្តផ្តល់កុងត្រាថ្មីដល់កីឡាករខ្សែការពារដ៏ចំណាស់របស់ខ្លួន Sergio Ramos ក្នុងរយៈពេល ១ រដូវកាលទៀត ។ ចំពោះខ្សែការពាររូបនេះ ការផ្តល់កុងត្រាក្នុងពេល ១ រដូវកាលនេះ ហាក់ដូចជាមិនទុកមុខដល់ខ្លួនដែលជាកីឡាករលេងឱ្យក្លិបនេះអស់រយៈពេលលើស ១០ ឆ្នាំ ដោយសម្រេចចិត្តមិនបន្តកុងត្រាជាមួយ Real Madrid ឡើយ ។
ក្រោយទទួលបានដំណឹងនេះភ្លាម លោក Jürgen Klopp គ្រូបង្វឹកក្លិបកំពូលតារាង Premier League បានរៀបចំគម្រោងដើម្បីនាំយកកីឡាកររូបនេះ នារដូវកាលក្រោយ ខណៈដែលក្លិបនេះ កំពុងតែជួបវិបត្តិខ្សែការពារផង ។
រំឭកផងដែរថា កាលពីចុងរដូវកាល ២០២០ កន្លងទៅ Liverpool មានវិបត្តិយ៉ាងខ្លាំង ដោយខ្សែការពារលេខ ១ លំដាប់ពិភពលោករបស់ក្លិបនេះ Van Djik បានរងរបួសសសៃពួរ ដែលធ្វើឱ្យគេត្រូវសម្រាកពីការប្រកួតយ៉ាងហោចណាស់ ២ រដូវកាល តែសំណាងល្អក្លិបមួយនេះ អាចត្រដាបត្រដួលរហូតឡើងមកដល់កំពូលតារាងនាពេលបច្ចុប្បន្ន ៕
ប្រភព ៖ sportbible