ប្រពៃណាស់! ក្លិបធំៗ ៤ នឹងប្រកួតពានរង្វាន់សប្បុរសធម៍ នៅខេត្តសៀមរាប គៀងគរថរិកាជួយមន្ទីរពេទ្យកុមារអង្គរ
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត បានប្រកាសអំពីការបង្កើតពានរង្វាន់បាល់ទាត់សប្បុរធម៌ «SIEM REAP Charity Cup 2021» ដែលនឹងប្រព្រឹត្តឡើងនៅកីឡដ្ឋាន អេស អរ យូមួយនាដើមឆ្នាំ ២០២១ នេះ ។
ការប្រកួតពានរង្វាន់នេះ នឹងមានការចូលរួមពីសំណាក់ក្រុមបាល់ទាត់ខ្លាំងៗ នៃលីគកំពូលកម្ពុជា ចំនួន ៤ គឺ ក្លិបអង្គរថាយហ្គើរ ក្លិបព្រះខ័នរាជស្វាយរៀង ក្លិបវិសាខ និង ក្លិបបាល់ទាត់កងយោធពលខេមរៈភូមិន្ទ ។ ទោះមិនទាន់ច្បាស់អំពីកាលបរិច្ឆេទនៅឡើយ តែពានរង្វាន់នេះ ច្បាស់ណាស់នឹងធ្វើឱ្យបានមុនការបើកលីគកំពូលកម្ពុជា ដែលនឹងគ្រោងធ្វើឡើងនាខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ ។
ចំពោះទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រចូលរួមទស្សនា និង អ្នកឧបត្ថម្ភពានរង្វាន់សប្បុរធម៌នេះ មួយផ្នែកនឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមួយផ្នែកទៀតយកទៅបំផុសសកម្មភាពបាល់ទាត់នៅក្នុងខេត្តសៀមរាបតាមរូបភាពជា Football Clinic ៕
ប្រភពៈ SRUFC