តកុងត្រាឱ្យខ្លីពេក Ramos សុខចិត្តដើរចេញពី Real Madrid
កីឡាករខ្សែការពារកណ្តាល Sergio Ramos របស់ក្លិបស្តេចស Real Madrid បានបដិសេធមិនទទួលយកកុងត្រាថ្មីជាមួយនឹងក្លិបមួយនេះឡើយ ក្រោយក្លិបសម្រេចបន្តកុងត្រារយៈពេល ១ ឆ្នាំ បន្តទៀតដល់គេ ។
មូលហេតុនៃការបដិសេធកុងត្រានេះគឺដោយសារតែវាមានរយៈពេលខ្លីពេកសម្រាប់រូបគេ ដែលធ្លាប់លេងឱ្យក្លិបមួយនេះអស់រយៈពេល ១៥ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០០៥ មក ដោយរកគ្រាប់បាល់បានដល់ទី ៧២ គ្រាប់ ក្នុងនាមជាខ្សែការពារ ។
គួរឱ្យដឹងដែរថា Real Madrid តែងតែផ្តល់កុងត្រារយៈពេលខ្លីដល់កីឡាកររបស់ខ្លួនដែលមានអាយុច្រើនជាង ៣០ ឆ្នាំ ដ្បិតអីខ្លាចបង់ខាតលុយជាច្រើននៅពេលដែលពួកគេថមថយកម្លាំង និង បច្ចេកទេស ឬ ក៏ចូលនិវត្តន៍ដោយមិនអាចលក់ចេញបានលុយខ្លះវិញព្រោះថ្លៃពេក ៕
ប្រភព៖ Marca