បែកធ្លាយ ក្លិបបាល់ទាត់ខេត្តព្រៃវែង នាំយកគ្រូបង្វឹកជម្រើសជាតិថៃ កម្រិត UEFA Pro មកដឹកនាំ
កាលពីម្សិលមិញនេះ គេបានឃើញវត្តមានរបស់លោក Thongchai Rungreangles វ័យ ៣៤ នៅលើទឹកដីរបស់ប្រទេសកម្ពុជា ។ លោកត្រូវបានសារព័ត៌មានគូរឱ្យទុកចិត្តជាច្រើនរបស់ថៃ បានប្រកាសថានឹងមកដឹកនាំក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលជាក្លិបបាល់ទាត់ដ៏មានធនធានមួយនៃលីគទី ២ កម្ពុជា ។
គ្រូបង្វឹករូបនេះ គឺជាគ្រូបង្វឹកវ័យក្មេងដែលមានបទពិសោធន៍ច្រើននៅក្នុងក្រុមយុវជនក្លិបលីគកំពូលថៃ ដែលកាន់សញ្ញាប័ត្រ កម្រិតកំពូលមកពីអ៊ឺរ៉ុប UEFA Pro Licence ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់ជាអ្នកដឹកនាំក្រុមជម្រើសជាតិថៃ អាយុក្រោម ១៦ និង ១៩ ឆ្នាំ ដោយឈ្នះពានកម្រិតអាស៊ាន ជាហូរហែរទៀតផង ។
គួរឱ្យដឹងថា ក្រោយពីប្រកាសផ្លាស់ប្តូរនិមិត្តសញ្ញាក្លិបកាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ខេត្តព្រៃវែង និង ជាក្លិបដែលសំបូរទៅដោយយុវជនអាយុក្រោម ១៩ ឆ្នាំ ជម្រើសជាតិកម្ពុជាមួយនេះ បានដាក់គោលដៅឡើងមកកាន់លីគកំពូលកម្ពុជា នារដូវកាលក្រោយ ដែលគេរំពឹងថានឹងអាចជាក្រុមដែលធ្វើឱ្យលីគកំពូលកម្ពុជា នឹងកាន់តែអស្ចារ្យនារដូវកាល ២០២១ ខាងមុខនេះ ៕
,
ប្រភព៖ saonat