មិនឱ្យអ្នកគាំទ្រខកចិត្ត Spur ទម្លាក់ Brentford ឡើងកក់កៅអីវគ្គផ្តាច់ព្រ័ត្រ EFL Cup
ពានរង្វាន់ EFL CUP ឫ Carabao Cup បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយមានការប្រកួត ២ គូ ដោយក្នុងនោះ ក្នុងមាន់ខ្នាយតាន់ Tottenham Hotspur បានយកឈ្នះក្រុម Brenford កាលពីយប់រំលងអាធ្រាត្រ ថ្ងៃពុធ ទី ០៥ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ដោយលទ្ធផល ២ ទល់នឹង ០ ។
២ គ្រាប់នេះរកបាននៅតង់ទី ១ យ៉ាងល្អដោយ កីឡាករ Sissoko នៅនាទីទី ១២ និងតង់ទី ២ Heoung Min Son រកបាន ១ គ្រាប់ទៀត ដោយបាល់ប៉េណាល់ទី នៅនាទីទី ៧០ ។ ចំពោះបញ្ចប់ការប្រកួត Brenfort ដែលជាក្រុមឡើងជើងខ្លាំង មិនអាចរកគ្រាប់បាល់បានឡើយ ដោយទទួលបានលេខ ៣ ស្ទួនពីពានមួយនេះ ។
លទ្ធផលនេះ បាននាំឱ្យ Spur ឡើងទៅកក់កៅអីវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ខាងលើ ដោយអាចនឹងត្រូវប៉ះ Manchester United ឫ Manchester City ហើយគ្រោងនឹងធ្វើឡើងនៅថ្ងៃ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ ៕
ប្រភព៖ EFLCUP