ត្រៀមៗ សហព័ន្ធប្រកាសថ្ងៃដំណើរការប្រកួតទាំងអស់ ឡើងវិញហើយ!
កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដំណើរការឡើងវិញនូវការប្រកួតធំៗចំនួន ៤ ។ ការប្រកួតទាំង ៤ នោះរួមមាន ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ជម្រើសជើងឯកជាតិលីគ២ និងជម្រើសជើងឯកយុវជនអាយុក្រោម ១៥ ឆ្នាំ អាយុក្រោម ១៨ ឆ្នាំ ឆ្នាំ ២០២០ ព្រមទាំងពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ ដែលនឹងដំណើរការតាមកាលបរិច្ឆេទដូចខាងក្រោម៖
១.ជម្រើសជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១
២.ជម្រើសជើងឯកជាតិលីគ ២ ចាប់ពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១
៣.ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ ឆ្នាំ និង អាយុក្រោម ១៨ ឆ្នាំ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១
៤.ពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសផ្អាកការប្រកួតទាំងអស់ ក៏ដូចជាសកម្មភាពកីឡានៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ ១៩ ក្រោយពីមានការផ្ទុះនៅក្នុងសហគមន៍កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ៕
ប្រភព៖ FFC