Isco សុំច្បាប់ Real Madrid លម្ហែបិតុភាព ព្រោះត្រូវមើលប្រពន្ធឈឺពោះសម្រាលកូន
នាង Sara Salamo ដែលត្រូវបានគេស្គាល់ថាជាប្រពន្ធរបស់ Isco នឹងត្រូវគ្រប់ខែឆ្លងទន្លេកូនរបស់នាងនៅដើមខែមករា ឆ្នាំ ២០២១ ឆាប់ៗខាងមុខនេះ ។ ក្នុងនោះដែរប្តីរបស់នាងដែលជាខ្សែបម្រើប្រយុទ្ធរបស់ Real Madrid បានដាក់ច្បាប់សម្រាកបិតុភាពដើម្បីបានមកកំដរប្រពន្ធឆ្លងទន្លេ ។
ក្រោយទទួលបានសំណើរនេះ ក្លិប Real Madrid បានអនុញ្ញាតិច្បាប់ឱ្យកីឡាកររូបនេះបានឈប់សម្រាកលំហែរបិតុភាព រយៈពេល ២ សប្តាហ៍ ។ ការឈប់សម្រាកនេះនឹងត្រូវធ្វើឱ្យ Isco អវត្តមានពីទីលានប្រកួតយ៉ាងហោចណាស់ក៏ ៣ សប្តាហ៍ដែរ ខណៈដែលក្រុមត្រូវប្រជែងឋានៈកំពូលតារាង La Liga ដោយបច្ចុប្បន្ន Real កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ២ ។
គួរឱ្យដឹងដែរថា Isco បានទាក់ទងនាង Sara Salamo រយៈពេល ៤ ឆ្នាំមកហើយ ដ្បិតតែមិនទាន់រៀបការក៏ពិតមែន ក៏ប៉ុន្តែពួកគេមានកូន ២ ហើយ ដែលកូនពីរបស់ពួគគេទាំង ២ នឹងកើតក្នុងពេលឆាប់ៗខាងមុខនេះ ៕
ប្រភព៖ wtfoot