Maguire ជឿជាក់ថា ManU នឹងលើកពាន Carabao Cup ជាមិនខាន
Jacob Harry Maguire បានបង្ហាញសុទ្ធិដ្ឋិនិយម ចំពោះក្រុមបិសាចក្រហមរបស់ខ្លួនថា ក្លិប Manchester United នឹងបានលើកពានរង្វាន់ EFL CUP ឫ Carabao Cup ២០២០ នេះជាក់ជាមិនខាន ខណៈដែលកំពុងតែស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឡើយ ។
កីឡាករប្រធានក្រុម ManU រូបនេះ បានបន្ថែមថា ក្លិបរបស់ខ្លួន ធ្វើបានយ៉ាងល្អក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ដែលល្អទាំងលីគ និង ពានរង្វាន់មួយនេះ ។ ដ្បិតមិនទាន់ដល់ថ្ងៃប្រកួតក៏ពិតមែន តែ Maguire ថាខ្លួននឹងប្រឹងប្រែង ហើយពានរង្វាន់នេះ ManU ត្រូវតែឈ្នះជានិច្ចរហូតបានលើកពាន ។
ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup ២០២០ ក្លិប Manchester United នឹងត្រូវជួបជាមួយនឹងក្រុមភូមិផងរបងជាមួយ Manchester City នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ នៅក្នុងកីឡដ្ឋាន Old Trafford ហើយក្រុមដែលឈ្នះនឹងបានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកពាននេះតែម្តង ៕
ប្រភព៖ dailymail