Premier League លើកការប្រកួតយប់មិញ ដោយសារ ManCity មានមនុស្ស ៧ នាក់ឆ្លងកូវីដ១៩
ការប្រកួតបាល់ទាត់ក្របខណ្ឌ Permier League រដូវកាល ២០២០-២០២១ រវាងក្រុម Manchester City និង Everton ត្រូវបានគណៈកម្មការរៀបចំការប្រកួត (EFL) សម្រេចលើកពេល កាលពីយប់មិញ ក្រោយពីពន្យារពេលអស់ជាច្រើនម៉ោង។
ទាក់ទងទៅនឹងបញ្ហានេះ ត្រូវបានក្លិប Everton ដែលជាក្រុមដៃគូបដិបក្ខបញ្ចេញជាផ្លូវការ នាព្រឹកថ្ងៃអង្គារ៍ ទី ២៩ ខែធ្នូ ឆ្នាំ ២០២០ នេះ ដោយមូលហេតុពិតប្រាកដនោះគឺ មានកីឡាករក្លិប ManCity សរុបដល់ទៅ ៧ រូប ត្រូវបានរកឃើញថាមានផ្ទុកកូវីដ ១៩។ ក្នុងនោះ មានកីឡាករសរុបចំនួន ៥ រូប និង គ្រូបង្វឹក ២ រូប។
ទោះបីជាយ៉ាងណាក្តី ការប្រកួតនៅតែមិនអាចធ្វើទៅរួចដោយសារតែ Manchester City មិនមានកីឡាករគ្រប់គ្រាន់សម្រាប់ការប្រកួត ហើយដើម្បីជាការបង្ការការឆ្លងការប្រកួតមួយនេះ ត្រូវបានសម្រេចលើកពេល ហើយអ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវបន្តតាមដានដោយគ្រូពេទ្យ៕
ប្រភព៖ Everton