Lewandowski ឈ្នះពានកីឡាករប្រចាំឆ្នាំ រីឯ Messi បានត្រឹមធ្វើវាគ្មិនកិត្តិយស
Global Soccer បានប្រកាសអំពីជ័យលាភីនានា ដែលបានឈ្នះពានរង្វាន់ចំនួន ១០ ពីកម្មវិធី Global Soccer Award របស់ខ្លួន ដែលកម្មវិធីនេះ បានប្រារព្វទៅកាលពីយប់រំលងអាធ្រាត្រ ថ្ងៃ ចន្ទ ទី ១៨ ខែធ្នូ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺនៅក្នុងឆ្នាំនេះ Messi ត្រូវបានគេអញ្ជើញឱ្យធ្វើជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីនេះ តែមិនបានឈ្នះពានអ្វីឡើយ បើទោះបីជាមានឈ្មោះប្រជែងពានកីឡាករល្អប្រចាំសតវត្សរ៍ក៏ដោយ ។
ជ័យលាភីពានរង្វាន់ទាំង ១០ ៖
- កីឡាករប្រចាំសតវត្សរ៍ ៖ Cristiano Ronaldo
- កីឡាករជោគជ័យប្រចាំអាជីព (អ្នកចាំទី) ៖ Iker Casillas
- កីឡាករជោគជ័យប្រចាំអាជីព (កីឡាករ) ៖ Gerard Piqué
- ក្លិបឈ្នះពានច្រើនជាងគេប្រចាំតំបន់មជ្ឈិមបូព៌ា ៖ Al Ahly
- គ្រូបង្វឹកប្រចាំសតវត្សរ៍ ៖ Pep Guardiola
- ក្លិបប្រចាំសតវត្សរ៍ ៖ Real Madrid
- ភ្នាក់ងារកីឡាករប្រចាំសតវត្សរ៍ ៖ Jorge Mendes
- កីឡាករប្រចាំឆ្នាំ ២០២០៖ Robert Lewandowski
- ក្លិបប្រចាំឆ្នាំ ២០២០៖ Bayern Munich
- គ្រូបង្វឹកប្រចាំឆ្នាំ ២០២០៖ Hansi Flick (Bayern)៕
គួរឱ្យដឹងថា ព្រឹត្ដិការណ៍ Globe Soccer Awards គឺជាកម្មវិធីដែលជ្រើសរើសកីឡាករ គ្រូបង្វឹក ឆ្នើមមកពីទូទាំងពិភពលោក ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១០ មក នៅក្នុងទីកក្រុង Dubai ប្រទេសអារ៉ាប់រួម ដែលផ្តួចផ្តើមឡើងដោយ Globe Soccer ។
ប្រភព៖ GloballSoccer