កីឡាករលេខ ១ ពិភពលោក ថាសំណាងហើយដែលខ្លួនមិនទៅលេងនៅ ManU
Robert Lewandowski ខ្សែប្រយុទ្ធរបស់ក្លិបលេខ ១ ពិភពលោក Bayern Munich កំពុងតែកាន់កំណត់ត្រាល្អបំផុតរបស់ខ្លួនស្របពេលដែលកំពុងប្រកបអាជីពនៅក្លិបលីគកំពូលអាល្លឺម៉ង់នេះ ។
ក្រៅពីជួយក្លិបឱ្យលើកពានទាំងអស់ដែលចូលរួមនៅឆ្នាំ ២០២០ រូបគេបានជាប់ជាកីឡាករល្អបំផុតរបស់ពិភពលោក (FIFA THE BEST) និង ពានកីឡាករ ១១ នាក់ល្អបំផុតរបស់ពិភពលោកទៀត ។ ក្រោយពីទទួលពាននេះ គេបានបង្ហាញអារម្មណ៍សប្បាយចិត្ត ក្រោយពេលដែលខកខានឱកាសទៅលេងនៅ ManU កាលពីឆ្នាំ ២០១២ ដែលកាលនោះគេត្រូវបាន ManU ចាប់អារម្មណ៍ ក៏ប៉ុន្តែក្លិបមិនអនុញ្ញាតឱ្យទៅ ។
កាលនៅបន្តនៅក្លិបចាស់ BVB នោះ គេបានរីកចម្រើនយ៉ាងខ្លាំង បន្ទាប់មកត្រូវបាន Bayern ទិញមកនៅឆ្នាំ ២០១៤ ហើយបន្តឡើងជើងខ្លាំងរហូតមកទល់នឹងសព្វថ្ងៃ ដែលរហូតអាចទម្លាក់ Ronaldo និង Messi ជាប់ជាកីឡាករលេខ ១ ពិភពលោក ៕