ស្ដាយបំផុត! និមិត្តសញ្ញាបាល់ទាត់ដ៏ល្បីរបស់ប្រទេសចិន ត្រូវបានអគ្គិភ័យលេបត្របាក់ម្សិលមិញ
អគារបាល់ទាត់ដ៏ធំមួយស្ថិតនៅក្នុងឧទ្យានជាតិ Dalian’s Labour Park នៅក្នុងទីក្រុង Dalian នៃប្រទេសចិន ត្រូវបានអគ្គិភ័យលេបត្របាក់កាលពីយប់ថ្ងៃចន្ទ ទី ២១ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ។
ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងដោយសារទុស្សេខ្សែភ្លើងនៅក្នុងអគារបាល់ទាត់នោះ ហើយចំពោះការខូចខាតមិនទាន់មានតួលេខផ្លូវការបានបញ្ជាក់ច្បាស់នៅឡើយទេ តែគេមិនសង្ឃឹមឡើយថាអគារនេះនៅអាចបន្តឈរបានក្រោយពីអគ្គីភ័យនេះលេបត្របាក់នោះ។
សូមបញ្ជាក់ថា អគារបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោកមួយនេះ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៩៩៥ ដែលវាជានិមិត្តរូបនៃបាល់ទាត់ប្រទេសចិន និង ខេត្ត Dalian ដែលគ្រានោះ ក្លិប Dalian បានគ្រងជើងឯកលីគកំពូលចិនជាច្រើនសម័យកាល រហូតអាចនាំយកចិនទៅចូលរួមក្នុងព្រឹត្តិការណ៍ World Cup ៕
ប្រភព៖ VHN