Abraham ស៊ុត ២ គ្រាប់ជួយឱ្យ Chelsea ឈ្នះ West Ham ៣-០ (មានវីដេអូ)
ការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស (English Premier League) ប្រចាំសប្តាហ៍ទី ១៤ ក្លិបបាល់ទាត់ Chelsea បានយកឈ្នះក្រុម West Ham United ដោយលទ្ធផល ៣ ទល់នឹង ០ នៅក្នុងទឹកដីរបស់ក្លិប Chelsea កាលពីយប់រំលងអាធ្រាត្រ ថ្ងៃអង្គារ៍ ទី ២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ។
ជ័យជម្នះ ៣ ទល់នឹង ០ នេះ គឺរកបានដោយកីឡាករ Thiago Silva ១ គ្រាប់ នៅនាទីទី ១០ និង ២ គ្រាប់ទៀតរ៉ាប់រងដោយកីឡាករវ័យក្មេង Tammy Abraham ផ្ទួនៗ នៅនាទីទី ៧៨ និង ៨០ មុននឹងអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត ។
Thiago Silva
Tammy Abraham
នេះអាចចាត់ទុកថា គឺជាជ័យជម្នះលើកដំបូងរបស់ Chelsea ក្នុង ៣ ប្រកួតចុងក្រោយនេះ ដែលធ្វើឱ្យក្រុមនេះឡើងមកកាន់តំណែងក្រុមកំពូលទាំង ៥ វិញ ដោយឈរនៅលេខ ៥ មាន ២៥ ពិន្ទុ ខណៈដែលក្រុមកំពូលតារាង Liverpool មាន ៣១ ពិន្ទុ៕