ManU លត់ Leed United ៦-២ ឡើងឈរលេខ ៣ Premier League
ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានបន្តជ័យជម្នះរបស់ខ្លួននាប្រកួតទី ១៣ របស់ខ្លួនទល់នឹងក្រុម Leed United ដោយលត់ក្នុងលទ្ធផល ៦ ទល់នឹង ២ កាលពីយប់ថ្ងៃអាទិត្យ ទី ២០ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ។
ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ៦ គ្រាប់នេះ រកបាននៅតង់ទី ១ បាន ៤ គ្រាប់មុននឹង បន្ថែម ២ គ្រាប់ទៀតនៅតង់ទី ២ ។ ការឈ្នះលើកនេះ គឺជាកំណត់ត្រាថ្មីមួយសម្រាប់ក្រុមបិសាចក្រហម ដោយ ៧ ប្រកួតចុងក្រោយនេះ មិនទាន់ស្គាល់បរាជ័យឡើយ ក្នុងនោះឈ្នះ ៦ ប្រកួត និង ស្មើ ១ ប្រកួត។
ទោះបីជាបែបនេះក្តី ក្រោយពីបញ្ចប់ការប្រកួត Marcelo Bielsa ដែលជាគ្រូបង្វឹករបស់ក្រុម Leed United បានបង្ហាញពីមូលហេតុដែលក្រុមខ្លួនធ្លាយអស់ជាច្រើនគ្រាប់បែបនេះថា មកពីលោកលេងបែបទម្រង់ប្រយុទ្ធ ដែលធ្វើឱ្យការប្រកួតជក់ចិត្ត ទោះបីជាចាញ់ច្រើនគ្រាប់មែនពិត តែក្រុមលោកក៏រកបាន ២ គ្រាប់ដែរ ៕