Arsenal កាន់តែកៀកខ្លាំង តំបន់កាត់ចេញ ក្រោយខានស្គាល់ជាតិឈ្នះ ៧ ប្រកួតជាប់ៗគ្នា
នៅក្នុងសប្តាហ៍ទី ១៤ នេះ ក្លិបបាល់ទាត់ Arsenal បានបន្តធ្លាក់ចំណាត់ថ្នាក់ជាបន្តដោយនៅពេលនេះ នៅឈរនៅលេខរៀងទី ១៥ នៃតារាងពិន្ទុ English Premier League ក្រោយពី ចាញ់ Everton ដោយលទ្ធផល ២ ទល់នឹង ១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ។
ការចាញ់លើកនេះបានធ្វើឱ្យ Arsenal មានត្រឹមតែ ១៤ ពិន្ទុ និង រកបានតែ ១២ គ្រាប់ តែប៉ុណ្ណោះ ក្នុងចំណោម ១៤ ប្រកួត ។ យ៉ាងណាវិញ ក្រោមការដឹកនាំរបស់លោក Mikel Arteta ៧ ប្រកួតចុងក្រោយនេះ លោកមិនទាន់ស្គាល់ពាក្យថាជ័យជម្នះម្តងណានៅឡើយទេ ។
គួរឱ្យដឹងដែរថា ក្តីស្រមៃឡើងទៅកាន់តំបន់ក្រុមកំពូលទាំង ៤ របស់ Premier League អាចនឹងក្លាយទៅជាការយល់សប្តិ ត្បិតអី ពេលនេះ Arsenal ស្ថិតនៅលើតំបន់កាត់ចោលតែ ៤ ពិន្ទុ តែប៉ុណ្ណោះ៕
ប្រភព៖ PremierLeague