កាតារ ត្រូវបានអញ្ជើញទៅចូលរួមវគ្គជម្រុះ World Cup ជាមួយទ្វីបអឺរ៉ុប
កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កាតារ បានប្រកាសថាខ្លួននឹងទៅចូលរួមវគ្គជម្រុះ FIFA WORLD CUP ២០២២ ប្រចាំទ្វីបអឺរ៉ុប តបតាមការអញ្ជើញពីក្រុមខ្លាំងៗជាច្រើននៅតំបន់អឺរ៉ុប ។
ការទៅចូលរួមនេះ សហព័ន្ធកីឡាបាល់ទាត់កាតារ បានបញ្ជាក់ថាខ្លួននឹងប្រកួតមិត្តភាពជាមួយនឹងក្រុមខ្លាំងៗជាច្រើនដែលមានដូចជា ព័រទុយហ្គាល់, ស៊ែប៊ី, សាធារណរដ្ឋអៀរឡង់ និង លុចហ្សំបួ ជាដើម ដែលសរុបទាំងអស់គឺចំនួន ១០ ប្រកួត នៅថ្ងៃដែលប្រទេសទាំងនោះសម្រាកពីការប្រកួតក្នុងពូល ។
គួរឱ្យដឹងដែរថា កាតារគឺជាម្ចាស់ផ្ទះ FIFA WORLD CUP ២០២២ ដែលទទួលបានកៅអីវគ្គចែកពូល World Cup រួចជាស្រេច ។ តែក្រុមមួយនេះក៏មិនអន់ដែរ ដោយគេទើបតែបានគ្រងជើងឯកជាក្រុមខ្លាំងជាងគេនៅអាស៊ី ក្រោយឈ្នះពាន AFC ASIAN CUP កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ៕
ប្រភព៖ AWMN