Ronaldo បោះឆ្នោតឱ្យ Messi តែ Messi ធ្វើស៊ីបោះឱ្យអ្នកផ្សេង ចុងក្រោយ Lewandowski ឈ្នះពាន
ពានរង្វាន់ FIFA THE BEST 2020 បានប្រកាសជ័យលាភីហើយ ដោយបានធ្លាក់ទៅលើដៃកីឡាករវ័យ ៣៤ ឆ្នាំ Robert Lewandoski ដោយទទួលបាននូវកាបោះឆ្នោតច្រើនជាងគេ ខណៈដែលពាននេះ ត្រូវបានគេផ្តល់ឱកាសឱ្យប្រធានក្រុម និង គ្រូបង្វឹក ជម្រើសជាតិនីមួយៗធ្វើការបោះឆ្នោត ៣ ជម្រើស ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Christiano Ronaldo ដែលប្រជែងពាននេះដូចគ្នា បែរជាបោះឆ្នោតឱ្យគូប្រជែងខ្លាំងៗរបស់ខ្លួន រួមមាន Lewandoski, Messi និង Mbappe ។ ចំណែកឯ Messi វិញ បែរជាបោះឆ្នោតឱ្យគូប្រជែងមិនសូវខ្លាំងរបស់ខ្លួន រួមមាន Neymar, Mbappe និង Lewandowski ដោយមិនមានឈ្មោះ Ronaldo ឡើយ ។ ពានរង្វាន់មួយនេះ គឺមានលក្ខខណ្ឌ ដោយមិនអាចបោះឆ្នោតឱ្យខ្លួនឯងបានឡើយ ហើយពិន្ទុត្រូវបានដាក់ពីច្រើនទៅតិច តាមលំដាប់នៃការបោះឆ្នោតទាំង ៣ ។
ទោះបីជាមិនបានឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ ក៏ប៉ុន្តែកីឡាករទាំង ២ នៅតែជាជម្រើសកីឡាករល្អបំផុត ក្នុងពានជម្រើស ១១ នាក់មកពីជុំវិញពិភពលោកដដែល ៕
ប្រភព៖ Blecher