មកស្គាល់កីឡាករបាល់ទះខ្ពស់ជាងគេទាំង ៥ លើលោក កម្ពស់សុទ្ធតែលើស ២ ម៉ែត្រ
បើនិយាយពីអ្នកកីឡាវិញគឺគេតែងតែប្រាថ្នាបានកីឡាករដែលត្រូវស្តង់ដារ ដោយភាគច្រើនគឺមើលទៅលើកម្ពស់តែម្តង ។ កីឡាអ្វីក៏ដោយ ប្រសិនបើកីឡាករណាដែលមានកម្ពស់ខ្ពស់គឺតែងតែផ្តល់នូវចំណុចវិជ្ជមានជាច្រើនទៅដល់ក្រុមរបស់គេ ជាពិសេសនោះគឺកីឡាករបាល់ទះ ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកកីឡាករបាល់ទះ ៥ រូប ដែលមានកំពស់ខ្ពស់ជាងគេបង្អស់នៅលើពិភពលោកមកបង្ហាញជូនប្រិយមិត្ត ៖
- Morteza Mehrzad វ័យ ៣៣ ឆ្នាំ កម្ពស់ ២,៤៦ ម៉ែត្រ ជាកីឡាករបាល់ទះជម្រើសជាតិអ៊ឺរ៉ង់ ។
- Wuttichai Suksara ជនជាតិថៃ កម្ពស់ ២,២៤ ម៉ែត្រ ទម្ងន់ ១២០ គ.ក ជាអតីតកីឡាករបាល់ទះជម្រើសជាតិថៃ ។
- Dmitrij Muserskiy កម្ពស់ ២,១៨ ម៉ែត្រ ទម្ងន់ ១០៤ គ.ក វ័យ ៣២ ឆ្នាំ ជាកីឡាករជម្រើសជាតិរុស្សី សព្វថ្ងៃលេងនៅលីគកំពូលជប៉ុន ។
- Bartlomiej Lemanski កម្ពស់ ២,១៧ ម៉ែត្រ ទម្ងន់ ១១៥ គ.ក លេងឱ្យជម្រើសជាតិប៉ូឡូញ ។
- Renan Zanatta Buiatti វ័យ ៣០ ឆ្នាំ កម្ពស់ ២,១៧ ម៉ែត្រ ទម្ងន់ ១១០ គ.ក ជាកីឡាករជម្រើសជាតិប្រេស៊ីល និង លេងនៅលីគកំពូលបារាំង ៕
ប្រភព៖ cts