អាជីពបាល់ទាត់ តែការពិត Ronaldo ចូលចិត្តមើលប្រដាល់ ជាងបាល់ទាត់
Christiano Ronaldo កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Juventus បានថ្លែងសារភាពទៅកាន់ការសម្ភាសមួយថា កីឡាករដែលខ្លួនស្រឡាញ់ និង ចូលចិត្តមើលតាមទូរទស្សន៍ជាងគេគឺកីឡាប្រដាល់ទៅវិញទេ តែដោយហេតុតែលោកមិនអំណោយផលសម្រាប់កីឡាករនេះ ទើបចាបើអាជីពបាល់ទាត់វិញ ។
កីឡាករសង្ហារូបនេះ បានបន្តថាបើការតាមដានទូរទស្សន៍វិញ និយាយដោយស្មោះត្រង់គឺលោកចំណាយពេលមើលកីឡាប្រដាល់ច្រើនជាងកីឡាបាល់ទាត់ឆ្ងាយណាស់ ។ លោកថាកីឡាបែបប្រយុទ្ធធ្វើឱ្យលោកជក់ចិត្តខ្លាំង ខណៈដែលបាល់ទាត់មិនស្ថិតនៅក្នុងចំណោមនេះឡើយ ។
គូរឱ្យដឹងដែរថា ម្តងម្តាលគេក៏ធ្លាប់ឃើញកីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោកមួយនេះ ហ្វឹកហាត់ប្រដាល់ដែរ ដែលលោកត្រូវបានគេដឹងថា មានគ្រូបង្វឹកជាកីឡាករប្រដាល់ដ៏ល្បីល្បាញ Conor McGregor ៕
ប្រភព៖ goal