ប្រធានាធីបតីអាហ្សង់ទីន ធ្វើរឿងសំខាន់ ២ ជូនស្ដេចបាល់ទាត់ Maradona ក្រោយលោកទទួលមរណភាព
ក្រោយពីទទួលបានដំណឹងទទួលមរណៈភាពរបស់លោក Diego Maradona លោក Alberto Fernández ប្រធានាធីបតីអាហ្សង់ទីន បានធ្វើរឿងសំខាន់ ២ ជូនដល់វីរបុរសបាល់ទាត់របស់ជាតិខ្លួន។ រឿងសំខាន់ ២ នោះ គឺ ៖
,
រឿងទី ១ គឺលោកបានប្រកាសដាក់ប្រទេសអាហ្សង់ទីនក្នុងការកាន់ទុក្ខចំនួន ៣ ថ្ងៃ ។ ចំណែកឯ រឿងទី ២ គឺលោកបានស្នើរសុំទៅកាន់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ក្នុងការដកអាវលេខ ១០ ចេញពីពិភពបាល់ទាត់នៅទូទាំងពិភពលោក ដើម្បីជាការរំលឹក និង ដឹងគុណដល់កីឡាករល្អបំផុតក្នុងលោកមួយនេះ ។
ក្រោយពីប្រកាសធ្វើរឿងទាំង ២ នេះហើយ លោកប្រធានាធីបតីអាហ្សង់ទីន បានថ្លែងយ៉ាងក្តុកក្តួលថា ៖ «លោក Maradonaគឺជាកីឡាករដែលនាំអាហ្សង់ទីនឈានដល់លេខ ១ ពិភពលោក។ លោកជាអ្នកធ្វើឱ្យប្រជាជាតិអាហ្សង់ទីនទាំងមូលរីករាយ។ លោក គឺជាវីរៈបុរសអាហ្សង់ទីនដ៏វិសេសវិសាល អរគុណដែលលោកចូលមកមានវត្តមាននៅប្រជាជាតិមួយនេះ យើង (ប្រជាពលរដ្ឋអាហ្សង់ទីន) នឹងចងចាំលោកជារៀងរហូត»៕
ប្រភព៖ startribunemag