ស្ដាយបំផុត! មូលហេតុនេះហើយ ទើបកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Maradona ទទួលមរណភាព
កាលពីយប់ថ្ងៃទី ពុធ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អតីតកីឡាករខ្សែប្រយុទ្ធដ៏ល្បីល្បាញលំដាប់ពិភពលោករបស់អាហ្សង់ទីន Diego Maradona បានស្លាប់បាត់បង់ជីវិតហើយ នៅក្នុងវ័យ ៦០ ឆ្នាំ ដោយសារតែជំងឺគាំងបេះដូង ។
មុនពេលទទួលមរណភាពប៉ុន្មានថ្ងៃ លោកបានអាការៈមិនស្រួលខ្លួន ហើយមន្ទីរពេទ្យពិនិត្យឃើញថាមានបញ្ហាឈាមកកនៅក្នុងខួរក្បាល។ ក្រោយមកលោកត្រូវបានគ្រូពេទ្យវះកាត់ភ្លាមៗ ដោយបានទទួលជោគជ័យ ក៏ប៉ុន្តែលោកបែរជាមានបញ្ហាបេះដូងវិញ ក្រោយពីការវះកាត់នេះ ។
គួរឱ្យដឹងដែរថា លោក Diego Maradona ត្រូវបានគេចាត់ទុកថាជាវីរបុរសបាល់ទាត់របស់អាហ្សង់ទីន ដែលបានជួយឱ្យក្រុមនេះលើកពាន World Cup និង ជាកីឡាករអាហ្សង់ទីនដែលជោគជ័យបំផុត ដោយបានទៅលេងដល់ក្លិប និង លីគកំពូល ល្បីៗជាច្រើនលំដាប់ពិភពលោក ៕
ប្រភព៖ mplus